ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសនឹងចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើននៃប្រទេសហុងគ្រី
2024-05-06 10:53:17cri
Share with:

      ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី  ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ជាតិហុងគ្រីនៅថ្ងៃទី៨ ខែឧសភានេះ។

      សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេស បានផ្តោតសំខាន់ទៅលើប្រធានបទស្តីពីភាពសម្បូរសប្បាយរួម និងការអភិវឌ្ឍបៃតងជាដើម បានបកស្រាយប្រយោគបុរាណចិននិងពុទ្ធិចិនដោយឈរលើមុំអន្តរជាតិ ដែលបានបង្ហាញយ៉ាងរស់រវើកនូវគតិបណ្ឌិតខាងនយោបាយដ៏ឆ្នើមនិងចំណេះដឹងខាងវប្បធម៌ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរបស់លោកប្រធានរដ្ឋចិន Xi Jinping ក៏ដូចជាបានបង្ហាញឱ្យឃើញនូវប្រភពវប្បធម៌និងផ្លែផ្កាយ៉ាងស្តុកស្តម្ភនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។

      ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសហុងគ្រីរំពឹងទុកជាទូទៅនូវការចាក់ផ្សាយភាពយន្តឯកសាររឿងនេះ ហើយសម្គាល់ឃើញថា ភាពយន្តឯកសាររឿងនេះនឹងបើកបង្អួចមួយសម្រាប់ឱ្យប្រជាជនហុងគ្រីយល់ដឹងពីគំនិតអភិបាលកិច្ចរបស់ថ្នាក់ដឹកនាំចិន ៕





អ្នកបកប្រែ:郭翔青
ប្លុកពិសេស