ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីដាក់បញ្ចូលឈ្មោះអតីតអ្នកនយោបាយសំខាន់ៗរបស់អ៊ុយក្រែនក្នុងបញ្ជីបុគ្គលត្រូវចាប់ខ្លួន
2024-05-06 15:20:29cri
Share with:

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីកាលពីថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា ក្រសួងមហាផ្ទៃរុស្ស៊ីបានដាក់បញ្ចូលឈ្មោះរបស់លោក Pavlo Klimkin អតីតរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Volodymyr Groysman អតីតប្រធានសភាអ៊ុយក្រែននិងលោក Oleksiy Danilov អតីតលេខាធិការនៃគណៈកម្មាធិការសន្តិសុខនិងការពារជាតិអ៊ុយក្រែនចូលក្នុងបញ្ជីបុគ្គលត្រូវចាប់ខ្លួន ។

គួរបញ្ជាក់ថា ពេលថ្មីៗកន្លងទៅនេះ រុស្ស៊ីបានដាក់បញ្ចូលឈ្មោះអ្នកនយោបាយសំខាន់ៗជាច្រើនរូបរបស់អ៊ុយក្រែនក្នុងបញ្ជីបុគ្គលត្រូវចាប់ខ្លួន ដែលបូករួមទាំងលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែននិងលោក Petro Poroshenko អតីតប្រធានាធិបតីអ៊ុយក្រែនជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស