ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសចុះផ្សាយថា មន្ត្រីអ៊ីស្រាអែលអះអាងថា សហរដ្ឋអាមេរិកបានផ្អាកដឹកជញ្ជូនគ្រាប់រំសេវដែលផលិតដោយអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែល
2024-05-06 15:47:05cri
Share with:

     តាមការផ្សាយដំណឹងនៃវេបសាយព័ត៌មានអាមេរិក AXIOS នៅថ្ងៃទី ៥ ខែឧសភា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា មន្ត្រីអ៊ីស្រាអែលចំនួនពីររូបបានថ្លែងថា រដ្ឋាភិបាលអាមេរិកបានផ្អាកដឹកជញ្ជូនគ្រាប់រំសេវដែលផលិតដោយអាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន ។

    យោងតាមការផ្សាយដំណឹងឱ្យដឹងថា នេះជាលើកទីមួយហើយដែលសហរដ្ឋអាមេរិកបានបញ្ឈប់ការដឹកជញ្ជូនសព្វាវុធទៅឱ្យកងទ័ពអ៊ីស្រាអែលចាប់តាំងពីផ្ទុះការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស