ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping កោតសរសើរនាយករដ្ឋមន្ត្រីបារាំងថា “លោកនិយាយភាសាចិនបានល្អណាស់”
2024-05-06 15:01:27cri
Share with:

រសៀលថ្ងៃទី៥ខែឧសភាតាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។

ពេលលោកចុះពីជណ្តើរយន្តហោះ លោក Gabriel Attal នាយករដ្ឋមន្ត្រីបារាំងបានដើរទៅទទួលស្វាគមន៍ហើយនិយាយជាភាសាចិនថា “nin hao!ព្រមទាំងសម្តែងការស្វាគមន៍ចំពោះលោកប្រធានរដ្ឋចិនយ៉ាងរាក់ទាក់កក់ក្តៅ ។

 លោកនិយាយភាសាចិនបានល្អណាស់! ស្វាគមន៍លោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។ លោកប្រធានរដ្ឋចិន Xi Jinping បានមានប្រសាសន៍ដោយទឹកមុខញញឹម ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស