ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងប្រារព្ធធ្វើនៅទីក្រុងប៉ារីស
2024-05-06 21:29:49cri
Share with:

    ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបលើកទី ៦០ នៃកាបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានដាក់ចេវណ្ណកម្មភាពយន្តដ៏ឆ្នើមជាច្រើនដែលសហការផលិតដោយចិននិងបារាំងនិងផលិតផលប្រព័ន្ធសារព័ត៌មានចម្រុះព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុប ។

    លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ក្នុងរយៈពេល ៦០ ឆ្នាំបន្ទាប់ពីចិននិងបារាំងបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានបង្កើត"ស្មារតីចិន-បារាំង"ដែលប្រកបដោយភាពឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ដោយឈរលើចំណុចប្រសព្វប្រវត្តិសាស្ត្រនៃខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តចំណងមិត្តភាពរវាងចិននិងបារាំងដែលបានចាប់ដៃគ្នារីកចម្រើនទៅមុខក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកជាមួយមិត្តបារាំងតទៅទៀត តាមរយៈការផ្សព្វផ្សាយចម្រុះស្តីពី"គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា"៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស