ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«របាយការណ៍ស្តីពីការវិភាគចំពោះកម្លាំងផ្សព្វផ្សាយនៅឯនាយសមុទ្ររបស់សហគ្រាសចិនប្រចាំឆ្នាំ២០២៣»ជិតនឹងចេញផ្សាយ
2024-05-06 14:41:40cri
Share with:

      ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២នៅទូទាំងពិភពលោក ប្រទេសចិនបានពង្រីកការបើកទូលាយចំពោះក្រៅប្រទេសឥតឈប់ឈរ ដែលបានផ្តល់កម្លាំងចលករអភិវឌ្ឍន៍ថ្មីដល់ការងើបឡើងវិញជាបន្តបន្ទាប់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងដំណើរការនេះ សហគ្រាសចិនបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ឡើងៗ ព្រមទាំងបានក្លាយជាប៉ូលដ៏សំខាន់មួយដែលបង្ហាញពីរូបភាពនិងឥរិយាបថរបស់ប្រទេសចិនក្នុងយុគសម័យថ្មីទៅកាន់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃទី១១ខែឧសភា «របាយការណ៍ស្តីពីការវិភាគចំពោះកម្លាំងផ្សព្វផ្សាយនៅឯនាយសមុទ្ររបស់សហគ្រាសចិនប្រចាំឆ្នាំ២០២៣»នឹងចេញផ្សាយជាផ្លូវការក្នុងមហាសន្និបាតភ្នំMoganស្តីពីម៉ាកផលិតផលពិភពលោកឆ្នាំ២០២៤។

      របាយការណ៍នេះយល់ឃើញថា កម្លាំងផ្សព្វផ្សាយនិងកម្លាំងឥទ្ធិពលលើផ្ទៃអន្តរជាតិរបស់សហគ្រាសចិនបានលេចចេញនិន្នាការកើនឡើងជាទូទៅ។ បើមើលពីរចនាសម្ព័ន្ធនៃមុខរបរ ក្នុងចំណោម"សហគ្រាសចិនលំដាប់កំពូលទាំង០០ ដែលមានកម្លាំងឥទ្ធិពលនៅឯនាយសមុទ្រ” អត្រានៃសហគ្រាសផលិតផលអេឡិចត្រូនិកគឺខ្ពស់បង្គួរដែលប្រហែលជា៣៩% បន្ទាប់មកគឺសហគ្រាសពាក់ព័ន្ធនឹងបណ្តាញអ៊ីនធើណេត និងមុខរបររថយន្ត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស