ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សំបុត្រឆ្លើយតបមួយច្បាប់ធ្វើឱ្យយុវជនហុងគ្រីមានក្តីសង្ឃឹមចំពោះអនាគត
2024-05-06 10:56:42cri
Share with:

     សាលារៀនពីរភាសាគឺភាសាហុងគ្រីនិងចិន ដែលឋិតនៅក្រុងBudapest ជាសាលារៀនសិក្សាពេញមួយថ្ងៃតែមួយគត់នៅតំបន់ភាគកណ្តាលនិងខាងកើតរបស់អឺរ៉ុបដែលបង្រៀនជាភាសាចិននិងភាសាក្នុងតំបន់ក្នុងដំណាលគ្នា បច្ចុប្បន្ននេះ សាលានេះមាន១២ថ្នាក់ មានបន្ទប់រៀនចំនួន២០ និងមានសិស្សានុសិស្សចំនួនជាង៥៣០នាក់ ។

      លោកស្រី Zsuzsanna Erderlyi នាយិកាសាលារៀនពីរភាសានៃក្រុងBudapest បានថ្លែងថា ឆ្នាំនេះ នឹងមានសិស្សចំនួន១០នាក់ទៀតទៅកាន់ប្រទេសចិនដើម្បីទទួលការអប់រំថ្នាក់ឧត្តមសិក្សា ។ ខ្ញុំរំពឹងទុកពួកគេអាចទទួលបានជោគជ័យ ជំនាញផ្នែកភាសាដែលពួកគេបានរៀននៅទីនេះក្នុងរយៈពេលជាច្រើនឆ្នាំ អាចធ្វើឱ្យពួកគេប្រកបអាជីវកម្មខុសៗគ្នានៅពេលអនាគត ។

      សូមបញ្ជាក់ថា សាលារៀនពីរភាសា គឺភាសាហុងគ្រីនិងចិន  ជាសាក្សីនៃចំណងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ ហើយក៏ជាគំរូនៃអន្តរកម្មពហុវប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលមានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃផងដែរ  ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស