ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zheng Jianbang តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ១៥ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម
2024-05-06 14:44:44cri
Share with:

    តបតាមការអញ្ជើញរបស់លោក Adama Barrow ប្រធានាធិបតីហ្កំប៊ី លោក Zheng Jianbang តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ១៥ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាមនៅទីក្រុង Banjul រដ្ឋធានីនៃប្រទេសហ្កំប៊ីចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែឧសភាព្រមទាំងអានសារលិខិតអបអរសាទររបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងពិធីបើក ។

    លោក Zheng Jianbang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងហ្កំប៊ីបានទទួលការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនិងឆាប់រហ័ស ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសហ្កំប៊ី ហើយមានឆន្ទៈក្នុងការបង្កើនការកសាងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមកជាមួយប្រទេសហ្កំប៊ី ផ្តល់ការគាំទ្រយ៉ាងមុតមាំដល់គ្នាទៅវិញទៅមកនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងហ្កំប៊ីឱ្យឡើងដល់កម្រិតថ្មីថែមទៀតឥតឈប់ឈរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស