ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីហ្វីលីពីនត្រូវបញ្ឈប់ភ្លាមនូវសកម្មភាពបំពានចូលលំហសមុទ្រនៅក្បែរប្រជុំកោះNansha និងកោះHuangyan
2024-05-06 17:15:20cri
Share with:

     ថ្ងៃទី៦ ខែឧសភា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។

      មានអ្នកសារព័ត៌មានលើកសំណួរអំពីស្ថានការណ៍សមុទ្រចិនខាងត្បូង លោក Lin Jian បានថ្លែងថា បើសិនជាភាគីហ្វីលីពីនពិតជាចង់បន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រចិនខាងត្បូងមែន នោះត្រូវបញ្ឈប់ភ្លាមនូវសកម្មភាពបំពានចូលលំហសមុទ្រនៅក្បែរប្រជុំកោះNansha និងកោះ Huangyan បញ្ឈប់ដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen'ai និងបញ្ឈប់ការសាងសង់សំណង់អចិន្ត្រៃយ៍ បញ្ឈប់ធ្វើសកម្មភាពឡើងថ្មប៉ប្រះទឹកគ្មានមនុស្សស្នាក់នៅដោយខុសច្បាប់ បញ្ឈប់ការបង្កើតសម្ព័ន្ធនិងបង្អួតសាច់ដុំ  ក៏ដូចជាបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងន័យបំភាន់មតិអន្តរជាតិ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស