ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI)នៃឧស្សាហកម្មកម្មន្តសាលសកលនៅខែមេសាត្រូវជា៤៩,៩ភាគរយ បានធ្លាក់ចុះ០,៤ភាគរយបើប្រៀបធៀបនឹងខែមីនា
2024-05-06 15:30:55cri
Share with:

តាមការប្រកាសនៃសហព័ន្ធភស្តុភារកម្មនិងការបញ្ជាទិញរបស់ចិនឱ្យដឹងថា នៅខែមេសាឆ្នាំ២០២៤ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI)នៃឧស្សាហកម្មកម្មន្តសាលសកលត្រូវជា៤៩,៩ភាគរយ បានធ្លាក់ចុះ០,៤ភាគរយបើប្រៀបធៀបនឹងខែមីនា ។

ដោយសារសន្ទស្សន៍ចម្រុះមានការប្រែប្រួល ពិតមែនតែកំណើននៃសេដ្ឋកិច្ចសកលនៅខែមេសាបានបន្ថយល្បឿនក៏ដោយ ក៏ប៉ុន្តែបានបន្តនិន្នាការងើបឡើងវិញជាមូលដ្ឋាន ពោលគឺ ទ្វីបអាស៊ីនៅតែជាកម្លាំងទ្រទ្រង់ដ៏សំខាន់នៃការស្តារឡើងវិញដោយនឹងនរនៃសេដ្ឋកិច្ចសកល ។

ចាប់ពីឆ្នាំ២០២៤នេះមក និន្នាការងើបឡើងវិញដ៏ល្អប្រសើរនៃសេដ្ឋកិច្ចសកលបានកែប្រែការប៉ាន់ប្រមាណនៃអង្គការសេដ្ឋកិច្ចដ៏សំខាន់លើពិភពលោកចំពោះកំណើនសេដ្ឋកិច្ចសកល ។ ពេលថ្មីៗកន្លងទៅនេះ អង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ឡើងពី២,៩ភាគរយដល់៣,១ភាគរយ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថា ល្បឿនកំណើននៃសេដ្ឋកិច្ចសកលឆ្នាំ២០២៤ត្រូវជា៣,២ភាគរយ ដែលបានដំឡើង០,១ភាគរយបើប្រៀបធៀបនឹងការប៉ាន់ប្រមាណនៅខែមករាឆ្នាំនេះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស