ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើកិច្ចជំនួបត្រីភាគីជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនិងលោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប
2024-05-06 19:23:36cri
Share with:

   


      ព្រឹកថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបត្រីភាគីជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនិងលោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបនៅវិមាន Elysee ក្រុងប៉ារីស ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានធ្វើកិច្ចជំនួបម្តងទៀតជាមួយលោកប្រធានាធិបតី Emmanuel Macron និងលោកស្រីប្រធាន Ursula vonder Leyen ។ ប្រទេសបារាំងគឺជាគោលដៅដំបូងបង្អស់នៃដំណើរទស្សនកិច្ចរបស់រខ្ញុំក្នុងឆ្នាំនេះ ហើយកិច្ចជំនួបត្រីភាគីដែលធ្វើឡើងនៅថ្ងៃនេះបានបង្កើនសារសំខាន់នៃការឆ្ពោះទៅអឺរ៉ុបក្នុងដំណើរទស្សនកិច្ចលើកនេះ ។ ជានិច្ចកាល ប្រទេចិនតែងតែវាយតម្លៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ហើយចាត់ទុកអឺរ៉ុបថាជាទិសដៅសំខាន់នៃទំនាក់ទំនងការទូតរបស់ប្រទេសធំប្រកបដោយលក្ខណៈពិសេសចិននិងជាដៃគូសំខាន់សម្រប់សម្រេចបាននូវការធ្វើទំនើបកម្មតាមបែបផែនចិន ។ លោករំពឹងថា ទំនាក់ទំនងចិន-បារាំង ទំនាក់ទំនងចិន-សហភាពអឺរ៉ុបនឹងជំរុញគ្នាទៅវិញទៅមក ក៏ដូចជាជំរុញដល់ការអភិវឌ្ឍរួមផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស