ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មិត្តបារាំង៖រំពឹងថាដំណើរទស្សនកិច្ចរបស់លោកXi Jinpingប្រធានរដ្ឋចិនលើកនេះនឹងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងបារាំងនិងចិនឱ្យឡើងដល់កម្រិតថ្មី
2024-05-06 14:46:34cri
Share with:

      រសៀលថ្ងៃទី៥ខែឧសភាតាមម៉ោងក្នុងតំបន់   លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុងប៉ារីសប្រទេសបារាំង  ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងឆ្នាំនេះ។នេះគឺជាលើកទី៣ហើយដែលលោកXi Jinpingប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។

      ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់លោកXi Jinpingប្រធានរដ្ឋចិន លោកស្រីChristine Cayolអនុប្រធានភាគីបារាំងនៃវេទិកាវប្បធម៌ចិន-បារាំងបានលើកឡើងថា  ក្នុងឱកាសខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំងនិងចិន  ដំណើរទស្សនកិច្ចរបស់លោកXi Jinpingលើកនេះមានសារសំខាន់ណាស់  ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹងអាចជំរុញការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត   និងបន្តបង្កើនការយោគយល់និងទំនុកចិត្តទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរដោយឥតឈប់ឈរ។

      លោកស្រីបានថ្លែងថា  "ប្រជាជននៃប្រទេសទាំងពីរបារាំងនិងចិនមានលក្ខណៈស្រដៀងគ្នាជាច្រើនឧទាហរណ៍  ពួកគេសុទ្ធតែស្រឡាញ់សិល្បៈនិងវប្បធម៌។ ខ្ញុំគិតថា  លោកXi Jinpingប្រធានរដ្ឋចិននិងលោកMacronប្រធានាធិបតីបារាំងនឹងចំណាយពេលជាច្រើនដើម្បីពិភាក្សាអំពីផែនការដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរវប្បធម៌រវាងភាគីទាំងពីរ  និងពង្រឹងការប្រាស្រ័យទាក់ទងក្នុងវិស័យវប្បធម៌និងសិល្បៈរវាងប្រទេសទាំងពីរ   យើងនឹងយោគយល់គ្នា ជួយគ្នានិងរៀនសូត្រពីគ្នាទៅវិញទៅមក៕"

អ្នកបកប្រែ:冯辉
ប្លុកពិសេស