ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រាស្រ័យទាក់ទងជាមិត្តភាពរវាងលោក Xi Jinping ប្រធានរដ្ឋចិននិងលោក Macron ប្រធានាធិបតីបារាំង
2024-05-06 00:28:46cri
Share with:


នៅរសៀលថ្ងៃទី៥ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។

លោក Xi Jinping និងលោក Macron ធ្លាប់បានជួបសន្ទនាគ្នាជាច្រើនដង។ លោក Xi Jinping បានចង្អុលបង្ហាញថា ក្នុងរយៈពេល៦០ឆ្នាំចាប់តាំងពីប្រទេសចិននិងបារាំងបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបង្កើត "ដំបូង" ជាច្រើន និងទទួលបានសមិទ្ធផលជាច្រើន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាព និងស្ថិរភាពពិភពលោក និងជំរុញពហុប៉ូលពិភពលោក និងលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស