ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើកិច្ចប្រជុំកំពូលលើកទី ១៥ នៃអង្គការសហប្រតិបត្តិការឥស្លាម
2024-05-05 15:31:52cri
Share with:

កាលពីថ្ងៃទី ៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើកិច្ចប្រជុំកំពូលលើកទី ១៥ នៃអង្គការសហប្រតិបត្តិការឥស្លាមនៅក្រុងBanjulប្រទេសហ្គាំប៊ី។

ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា អង្គការសហប្រតិបត្តិការឥស្លាមគឺជានិមិត្តសញ្ញានៃសាមគ្គីភាពនិងភាពម្ចាស់ការនៃប្រទេសឥស្លាម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសឥស្លាម  និងគាំពារសច្ចយុត្តិធម៌អន្តរជាតិ។ ប្រទេសចិននិងបណ្តាប្រទេសឥស្លាមគឺជាមិត្តល្អនិងដៃគូល្អ ដែលមានប្រវត្តិសាស្ត្រមិត្តភាពដ៏យូរលង់។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងបណ្តាប្រទេសឥស្លាមបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នា កិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគីសម្រេចបានលទ្ធផលជាផ្លែផ្កា ទំនាក់ទំនងមិត្តភាពត្រូវបានលើកកម្ពស់គុណភាពជាបន្តបន្ទាប់ ដែលបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ប្រទេសចិនមានឆន្ទៈបន្តធ្វើការជាមួយបណ្តាប្រទេសឥស្លាមដើម្បីបន្តវេនមិត្តភាពជាប្រពៃណី បង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រីកការផ្លាស់ប្តូរវប្បធម៌ រួមគ្នាអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស