ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍រវាងប្រជាជននិងប្រជាជនចិន-បារាំងធ្វើឡើងនៅក្រុងប៉ារីស
2024-05-05 15:07:16cri
Share with:

ឆ្នាំនេះគឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងនិងជាឆ្នាំវប្បធម៌ទេសចរណ៍រវាងចិននិងបារាំង។ ថ្ងៃទី៤ ខែឧសភា វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍រវាងប្រជាជននិងប្រជាជនចិន-បារាំងបានធ្វើឡើងនៅក្រុងប៉ារីស

។ ឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់ប្រទេសចិននិងបារាំងដែលចូលរួមវេទិកាបានថ្លែងថា  ចិននិងបារាំងដែលជាប្រទេសចំណាស់ពីរដែលប្រកបដោយអរិយធម៌ពិសេស ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន 

 មិនត្រឹមតែអាចជួយប្រទេសទាំងពីរពង្រីកការឯកភាពគ្នា និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ វាក៏នឹងជំរុញឱ្យអរិយធម៌ធំទាំងពីរចិននិងបារាំងនិងអរិយធម៌ប្រទេសនានាលើពិពលោកទទួលបានសមិទ្ធិផលទៅវិញទៅមក និងមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី។

លោក Fu Hua អគ្គនាយកនៃទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វាប្រទេសចិនបានថ្លែងក្នុងសុន្ទរកថាថា វេទិកាលើកនេះមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំងលើវិស័យដូចជា ប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត និងសហគ្រាសជាដើម ក៏ដូចជាជំរុញឱ្យវប្បធម៌ប្រទេសទាំងពីរចិននិងបារាំងរួមបញ្ចូលគ្នាទៅវិញទៅមក ធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ។

លោកÉric Alauzet ប្រធានក្រុមមិត្តភាពបារាំងនិងចិននៃសភាប្រជាជនបារាំងបានថ្លែងថា ប្រវត្តិសាស្រ្តរួមបន្ទាប់ពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមកបានបណ្តុះបណ្តាលការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏សម្បូរបែប ក៏ដូចជាបានជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍលើវិស័យនានា ។ ឆ្នាំនេះប្រទេសទាំងពីរសុទ្ធតែប្រារព្ធសកម្មភាពផ្លាស់ប្តូរផ្នែកវប្បធម៌ដ៏សម្បូរបែប ជឿជាក់ថាវានឹងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំងក្លា។

អ្នកបកប្រែ:马小青
ប្លុកពិសេស