ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ» (ភាសាអង់គ្លេស)នឹងចាក់ផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅប្រទេសស៊ែប៊ី និងប្រទេសផ្សេងៗទៀត
2024-05-05 15:29:54cri
Share with:


    ក្នុងឱកាសជិតបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសស៊ែប៊ីរបស់លោក Xi Jinping ប្រធានរដ្ឋចិន កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ» (ភាសាអង់គ្លេស) ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅស្ថានីយន៍វិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ីកាលពីថ្ងៃទី ៨ ខែឧសភា តាមម៉ោងក្នុងតំបន់ ។ចាប់ ពីថ្ងៃទី៤ ខែឧសភា តាមម៉ោងក្នុងតំបន់តទៅ ឈុតខ្លីៗនិងវីដេអូផ្សព្វផ្សាយរបស់កម្មវិធីនេះត្រូវបានចាក់ផ្សាយនៅលើវេទិកាប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើននៅក្នុងប្រទេសស៊ែប៊ី រួមទាំងទីភ្នាក់ងារព័ត៌មាន Beta ស៊ែប៊ី   ក្រុមប្រព័ន្ធសារព័ត៌មានMondoរបស់ប្រទេសស៊ែប៊ី ស្ថានីយ៍ទូរទស្សន៍ Adriatic របស់ម៉ុងតេណេហ្គ្រោ និង«កាសែតរំដោះ» របស់ Bosnia និងHerzegovina

 កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ» (ភាសាអង់គ្លេស)ផ្តោតលើប្រធានបទដូចជា ជីវភាពធូរធាររួម និងអរិយធម៌អេកូឡូស៊ីជាដើម ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់នូវប្រយោគបុរាណចិន ដែលបានដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងអនុសាសន៍ដ៏សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនដើម្បីផ្សព្វផ្សាយ និងបកស្រាយនូវប្រយោគបុរាណចិននិងប្រាជ្ញារបស់ចិនទៅកាន់ទស្សនិកជនទូទាំងពិភពលោក ដោយបង្ហាញយ៉ាងរស់រវើកពីប្រាជ្ញាក្នុងអភិបាលកិច្ចជាតិ និងចំណេះដឹងខាងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ជ្រាលជ្រៅរបស់លោកXi Jinping

អ្នកបកប្រែ:孔思琦
ប្លុកពិសេស