ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំហ្វីលីពីនឆ្លើយសំណួររបស់អ្នកសារព័ត៌មាន
2024-05-05 14:48:26cri
Share with:

មានអ្នកសារព័ត៌មានបានសួរថា៖ ពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ហ្វីលីពីនជាច្រើននាក់បានបដិសេធថា រដ្ឋាភិបាលរបស់លោក Marcos មិនធ្លាប់បានធ្វើការចរចាជាមួយប្រទេសចិន ដើម្បីឈានដល់ការគ្រប់គ្រងនិងរៀបចំការចាត់ចែងលើថ្មប៉ប្រះទឹកRen’ai។ តើភាគីស្ថានទូតចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានឆ្លើយតបថា៖ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការគ្រប់គ្រងការខ្វែងគំនិតគ្នាក្នុងបញ្ហាដែនសមុទ្ររវាងចិននិងហ្វីលីពីនឱ្យបានសមរម្យ តាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ហើយបានធ្វើការខិតខំប្រឹងប្រែងឥតឈប់ឈរ។ ដោយអនុលោមតាមគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរស្តីពីការជំរុញការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍ដែនសមុទ្រ  ប្រទេសចិននិងយុទ្ធភូមិភាគខាងលិចរបស់ហ្វីលីពីនបានឈានដល់ការបង្កើត"គំរូថ្មី" សម្រាប់ការគ្រប់គ្រងលើថ្មប៉ប្រះទឹកRen’ai បន្ទាប់ពីបានពិភាក្សាគ្នាម្តងហើយម្តងទៀតនៅដើមឆ្នាំនេះ។ ការរៀបចំចាត់ចែងពាក់ព័ន្ធគឺជាវិធានការកសាងទំនុកចិត្ត ក្នុងគោលបំណងគ្រប់គ្រងការខ្វែងគំនិតគ្នា បញ្ចៀសជម្លោះ និងគាំពារសន្តិភាព និងមិនមានអ្វីពាក់ព័ន្ធនឹងគោលជំហរអធិបតេយ្យភាពរៀងៗខ្លួននោះឡើយ។ យុទ្ធភូមិភាគខាងលិចរបស់ហ្វីលីពីនបានបញ្ជាក់ម្តងហើយម្តងទៀតថា "គំរូថ្មី"នេះទទួលបានការអនុញ្ញាតពីសំណាក់ឥស្សរជនសំខាន់ៗទាំងអស់នៅក្នុងខ្សែសង្វាក់បញ្ជារបស់ហ្វីលីពីន ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការពារជាតិ និងទីប្រឹក្សាសន្តិសុខជាតិផងដែរ។ ប្រទេសចិនមានកំណត់ត្រាលម្អិត និងពេញលេញនៃដំណើរការទាក់ទងគ្នានិងការចរចាដូចការរៀបរាប់ខាងលើ។ ក្រោមបរិបទដែលភាគីទាំងពីរបានគោរពតាម "គំរូថ្មី"ជាទូទៅ ប្រទេសហ្វីលីពីនបានបញ្ចប់ប្រតិបត្តិការផ្គត់ផ្គង់ដោយរលូនកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ហើយអ្នកនាំពាក្យយោធាហ្វីលីពីនបានចេញផ្សាយព័ត៌មានពាក់ព័ន្ធនៅលើប្រព័ន្ធទំនាក់ទំនងសង្គមនៅថ្ងៃនោះ។

ខាងលើនេះគឺជាការពិត មិនមែនជាការរៀបរាប់តែប៉ុណ្ណោះទេ។ ប្រទេសចិនបានខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងស្ថានការណ៍នៅលើថ្មប៉ប្រះទឹក Ren'ai រក្សាការសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយភាគីហ្វីលីពីនប្រកបដោយទំនួលខុសត្រូវ ព្រមនិងឈានដល់ការយោគយល់គ្នាផ្ទៃក្នុង និងការរៀបចំចាត់ចែងជាច្រើនលើក៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស