ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសចិន មានអ្នកដំណើរធ្វើដំណើរតាមផ្លូវដែកចំនួន១៨,៦៥លាននាក់ ជាមួយនឹងការបើករថភ្លើងដឹកអ្នកដំណើរបន្ថែមចំនួន ១៧១០ គ្រឿង
2024-05-05 15:31:32cri
Share with:

អ្នកសារព័ត៌មានបានដំណឹងពីក្រុមសាជីវកម្មផ្លូវដែកជាតិចិនឱ្យដឹងថា   ថ្ងៃទី ៥ ខែឧសភា ជាថ្ងៃចុងក្រោយបំផុតនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ផ្លូវដែកទូទាំងប្រទសចិនបានទទួលលំហូរអ្នកដំណើរត្រឡប់ទៅវិញខ្ពស់បំផុត តាមការប៉ាន់ប្រមាណ មានអ្នកដំណើរធ្វើដំណើរតាមផ្លូវដែកចំនួន១៨,៦៥លាននាក់  ជាមួយនឹងការបើករថភ្លើងដឹកអ្នកដំណើរបន្ថែមចំនួន ១៧១០ គ្រឿង ។នៅថ្ងៃទី ៤ ខែឧសភា នៅទូទាំងប្រទេសចិន មានអ្នកដំណើរធ្វើដំណើរតាមផ្លូវដែកចំនួន ១៧.៨១ លាននាក់  ការដឹកអ្នកដំណើរតាមផ្លូវដែកប្រកបដោយសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់។

ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរក្នុងការធ្វើដំណើរត្រឡប់ទៅវិញ ស្ថាប័នផ្លូវដែកក្នុងតំបន់នានាបានគ្រោងផែនការប្រើប្រាស់ធនធានដឹកជញ្ជូនរបស់រថភ្លើងល្បឿនលឿននិងភ្លើងធម្មតា បង្កើនកម្លាំងធានាសេវាធ្វើដំណើររបស់អ្នកដំណើរ អនុវត្តជាក់ស្តែងនូវវិធានការផ្តល់ភាពងាយស្រួលនិងផលប្រយោជន៍ដល់ប្រជាជន ខិតខំប្រឹងប្រែងដើម្បីបង្កបរិយាកាសធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងសណ្តាប់ធ្នាប់៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស