ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ស៊ែប៊ីនិងហុងគ្រី
2024-05-05 14:01:25cri
Share with:

តបតាមការអញ្ជើញរបស់លោក Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោកVučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោក SULYOK ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី  នៅព្រឹកថ្ងៃទី ៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសចាកចេញពីទីក្រុងប៉េកាំងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំង៣ដូចពោលខាងលើ។

គណៈប្រតិភូអមដំណើរមានរួមទាំងលោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានខុទ្ធកាល័យមជ្ឈិមចិន លោក Wang Yi សមាជិកការិយាល័យនិយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនជាដើម ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស