ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថានៅអាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីសពេលអញ្ជើញទៅដល់ប្រទេសបារាំង
2024-05-05 22:45:45cri
Share with:

លោក Xi Jinping បានថ្លែងសុន្ទរកថានៅអាកាសយានដ្ឋានអន្តរជាតិOrly ថា ដោយតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីMacron ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៣នៅសាធារណរដ្ឋបារាំង។ក្នុងឱកាសខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ខ្ញុំបានមកដល់ប្រទេសបារាំងដ៏ស្រស់ស្អាតម្តងទៀត។ឆ្លៀតឱកាសនេះ  ខ្ញុំសូមតំណាងរដ្ឋាភិបាលនិងប្រជាជនចិនសម្តែងការសួរសុខទុក្ខដ៏ស្មោះត្រង់និងផ្ញើការជូនពរដ៏ល្អប្រសើរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនបារាំង។ក្នុងនាមជាតំណាងដ៏សំខាន់នៃអរិយធម៌បូព៌ានិងលោកខាងលិច ប្រទេសចិននិងបារាំងបានកោតសរសើរនិងទាក់ទាញគ្នាទៅវិញទៅមកជាយូរមកហើយ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-បារាំងតែងតែឈានមុខគេក្នុងចំណោមទំនាក់ទំនងរបស់ចិនជាមួយបណ្តាប្រទេសលោកខាងលិច ដោយបានបង្កើតជាគំរូសម្រាប់សហគមន៍អន្តរជាតិក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសនិងប្រទេសដែលមានរបបប្រព័ន្ធសង្គមផ្សេងៗគ្នា។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-បារាំងបានរក្សាបាននូវការអភិវឌ្ឍកម្រិតខ្ពស់ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រទេសចិននិងបារាំងនឹងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ បង្កើនការជឿទុកចិត្តគ្នាផ្នែកនយោបាយ ប្រមូលផ្តុំគំនិតឯកភាពរួមជាយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ សំដៅបង្កើតអនាគតកាន់តែល្អប្រសើរនៃទំនាក់ទំនងចិន-បារាំង និងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក៕


អ្នកបកប្រែ:孔思琦
ប្លុកពិសេស