ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧស្សាហកម្មដែកថែបរបស់ប្រទេសចិនបង្កើនល្បឿនធ្វើបរិវត្តកម្មរចនាសម្ព័ន្ធផលិតផល
2024-05-04 16:25:41cri
Share with:


ថ្មីៗនេះ អ្នកយកព័ត៌មានបានដំណឹងពីសមាគមឧស្សាហកម្មដែកថែបចិនឱ្យដឹងថាការកែសម្រួលរចនាសម្ព័ន្ធផលិតផលនៃឧស្សាហកម្មដែកថែបរបស់ប្រទេសចិននាពេលបច្ចុប្បន្នបានបង្កើនល្បឿនយ៉ាងខ្លាំង ហើយសមាមាត្រនៃដែកថែបដែលប្រើប្រាស់ក្នុងរបរផលិតកម្មបានកើនឡើងពី ៤២% ក្នុងឆ្នាំ ២០២០ ដល់ ៤៨% ក្នុងឆ្នាំ២០២៣ ហើយបានបង្ហាញពីនិន្នាការកើនឡើងបន្ថែមទៀតចាប់តាំងពីដើមឆ្នាំនេះមក។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ការនាំចេញផលិតផលមានតម្លៃបន្ថែមខ្ពស់របស់ប្រទេសចិនមានចំនួនជាង ៣៥%។

ការវិភាគទិន្នន័យបង្ហាញថា លក្ខណៈពិសេសទូទៅរបស់ក្រុមហ៊ុនដែលស្ថិតនៅលំដាប់នាំមុខគេគឺ ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់មានសមាមាត្រខ្ពស់ ហើយប្រភេទដែកថែបកំពុងក្លាយជាកត្តាស្នូលដែលជះឥទ្ធិពលដល់ប្រាក់ចំណេញសាជីវកម្ម។ ការធ្វើបរិវត្តកម្មប្រភេទនិងរចនាសម្ព័ន្ធផលិតផល គឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងព្យុះក្នុងទីផ្សារ។

អ្នកបកប្រែ:马小青
ប្លុកពិសេស