ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថយន្តថាមពលថ្មីរបស់ចិនទាក់ទាញក្រុមហ៊ុនរថយន្តបរទេសឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនរថយន្តចិន ដើម្បីអភិវឌ្ឍការធ្វើដំណើរបៃតង
2024-05-04 15:30:20cri
Share with:



ពិព័រណ៍រថយន្តអន្តរជាតិទីក្រុងប៉េកាំងឆ្នាំ ២០២៤ រយៈពេល ១០ ថ្ងៃបានបិទបញ្ចប់នៅថ្ងៃទី ៤ ខែឧសភា។ ក្នុងពិព័រណ៍រថយន្តលើកនេះ រថយន្តថ្មីចំនួន ១១៧ គ្រឿង និង រថយន្តថាមពលថ្មីចំនួន ២៧៨ គ្រឿងបានបង្ហាញមុខជាលើកដំបូង ។  ប្រទេសចិនអាចលក់រថយន្តថាមពលថ្មីជាង ៩ លានគ្រឿងក្នុងមួយឆ្នាំ។

លោក Chai Zhanxiang ជំនួយការប្រធានផ្នែកឧស្សាហកម្មយានយន្តនៃក្រុមប្រឹក្សាចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ស្តង់ក្នុងពិព័រណ៍កាលពីឆ្នាំ២០១៤ ភាគច្រើនគឺសម្រាប់ក្រុមហ៊ុនឆ្លងដែនអន្តរជាតិ។ នៅឆ្នាំ២០២៤លើកនេះ មានស្តង់កាន់តែច្រើនសម្រាប់ក្រុមហ៊ុនរបស់ចិន ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រសិនបើយើងសង្កេតមើលពីពិព័រណ៍រថយន្តអន្តជាតិ អាចរកឃើញថា រថយន្តថាមពលថ្មីរបស់ប្រទេសចិនបានសម្រេចនូវការលោតផ្លោះពីគ្មានដល់មាន ពីអ្នកដើរតាមរហូតដល់អ្នកនាំមុខ។

ជាមួយនឹងការដែលរថយន្តថាមពលថ្មីនិងបច្ចេកវិទ្យារថយន្តឆ្លាតវៃតភ្ជាប់បណ្តាញអ៊ីនធើណេតរបស់ចិនបានដើរនាំមុខគេលើពិភពលោកជាបណ្តើរៗ ក្រុមហ៊ុនរថយន្តឆ្លងដែនទូទាំងពិភពលោកបានចាប់ផ្តើមស្វែងរកការផ្លាស់ប្តូរនិងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន នេះកំពុងក្លាយជាជម្រើសជាទូទៅសម្រាប់ក្រុមហ៊ុនរថយន្តឆ្លងដែនកាន់តែច្រើនឡើងៗ៕

 

 

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស