ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុម Hamas នឹងបញ្ចូនគណប្រតិភូធ្វើដំណើរទៅកាន់ក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីចូលរួមការចរចាស្តីពីការឈប់បាញ់គ្នា
2024-05-04 15:15:24cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីអេហ្ស៊ីបនៅព្រឹកព្រលឹមថ្ងៃទី៤ខែឧសភាថា ចលនាប្រឆាំងអ៊ីស្លាមប៉ាឡេស្ទីនដែលហៅកាត់ថាក្រុម Hamasបានប្រតិកម្មតបចំពោះគំនិតផ្តួចផ្តើមស្តីពីការឈប់បាញ់គ្នាជាមួយអ៊ីស្រាអ៊ែលដែលលើកឡើងដោយប្រទេសអេហ្ស៊ីប ។ក្រុមHamasបានប្រាប់ភាគីអេហ្ស៊ីបថា នឹងបញ្ចូនគណប្រតិភូធ្វើដំណើរទៅកាន់ក្រុងគែរប្រទេសអេហ្ស៊ីបនៅថ្ងៃដដែលនោះ ដើម្បីឈានដល់និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីស្រាអ៊ែល។

ឥស្សរជនផ្តល់ព័ត៌មានពីររូបមិនបញ្ចេញឈ្មោះរបស់អេហ្ស៊ីបបាននិយាយថា បន្ទាប់ពីទទួលបានការសន្យារបស់ប្រទេសអេហ្ស៊ីបដែលនឹងជំរុញការឈប់បាញ់គ្នានៅតំបន់កាហ្សា ក្រុមHamasបានប្រតិកម្មតបចំពោះគំនិតផ្តួចផ្តើមពាក់ព័ន្ធដែលលើកឡើងដោយប្រទេសអេហ្ស៊ីប។ ព្រមពេលជាមួយគ្នាដែរ ភាគីអេហ្ស៊ីបបានព្រមានក្រុមHamasថា ប្រសិនបើមិនឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយអ៊ីស្រាអ៊ែលនោះទេ ការប៉ះទង្គិចនៅតំបន់កាហ្សានឹងកាន់តែធ្ងន់ធ្ងរ។ ឥស្សរជនផ្តល់ព័ត៌មានពីររូបនេះបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកកំពុងធ្វើការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសអេហ្ស៊ីបស្តីពីការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស