ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់ប្រកាសដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពចំនួន ២៥ របស់សហរដ្ឋអាមេរិក និងអង់គ្លេសដែលគាំទ្រអ៊ីស្រាអែល
2024-05-04 16:03:01cri
Share with:


ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី ២ ខែឧសភា អំពីការដាក់ទណ្ឌកម្មសងសឹកលើបុគ្គលនិងអង្គភាពចំនួន ២៥ របស់សហរដ្ឋអាមេរិក និងអង់គ្លេស។

ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលដោយបង្ហាញថា ការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាមេរិកគឺដោយសារតែពួកគេ " គាំទ្រ និងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវកម្មរបស់អ៊ីស្រាអែល និងរំលោភបំពានយ៉ាងគឃ្លើនលើសិទ្ធិមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្កាហ្សា។ " ការដាក់ទណ្ឌកម្មទៅលើបុគ្គល និងអង្គភាពរបស់អង់គ្លេសគឺដោយសារតែពួកគេ "គាំទ្រ និងជំរុញសកម្មភាពខុសច្បាប់របស់អ៊ីស្រាអែលក្នុងចេតនា ដោយរំលោភសិទ្ធិមនុស្សតាមផែនការ និងញុះញង់ឱ្យមានសង្រ្គាម"ជាដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស