ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនសម្តែងការអបអរសាទរទិវាយុវជន ៤ ឧសភានិងការសួរសុខទុក្ខដោយស្មោះត្រង់ចំពោះយុវជនទូទាំងប្រទេសចិន
2024-05-03 17:04:28cri
Share with:

នៅពេលដែលទិវាយុវជន ៤ ឧសភារបស់ប្រទេសចិនខិតជិតមកដល់  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីសម្តែងការអបអរសាទរទិវាយុវជន ៤ ឧសភានិងការសួរសុខទុក្ខដោយស្មោះត្រង់ចំពោះយុវជនទូទាំងប្រទេសចិន។   លោក Xi Jinping បានថ្លែងថា ក្នុងយុគសម័យថ្មី និងដំណើរថ្មី យុវជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិនបានគោរពតាមការអំពាវនាវរបស់បក្ស និងប្រជាជន ដែលបានដើរតួនាទីជាអ្នកឈានមុខនិងកម្លាំងថ្មីក្នុងវិស័យផ្សេងៗ ដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការស្តារអភិវឌ្ឍន៍ជនបទ ការអភិវឌ្ឍបៃតង សេវាកម្មសង្គម និងការការពារជាតិនិងការពារព្រំដែន ព្រមនិងបង្ហាញនូវស្មារតីជឿជាក់លើខ្លួនឯង និងមានភាពរឹងមាំ។

មជ្ឈិមបក្សជឿទុកចិត្តយ៉ាងពេញលេញនិងមានក្តីរំពឹងខ្ពស់ចំពោះយុវជន ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ គឺជាខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនថ្មី និងជាខួប១០៥ឆ្នាំនៃចលនា៤  ឧសភា។ យុវជនត្រូវខិតខំប្រឹប្រែងដើម្បីធ្វើជាយុវជនល្អក្នុងយុគសម័យថ្មីដែលមានឧត្តមគតិ ហ៊ានទទួលខុសត្រូវ អាចស៊ូទ្រាំនឹងការលំបាក និងឧស្សាហ៍ព្យាយាម  ដើម្បីរួមចំណែកកម្លាំងយុវជនក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស