ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវដែកហុងគ្រី-ស៊ែប៊ីក្លាយជាគំរូនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអឺរ៉ុប
2024-05-03 15:02:31cri
Share with:

ផ្លូវដែកហុងគ្រី-ស៊ែប៊ីតភ្ជាប់ទីក្រុងបែលក្រាដ(Belgrade)រដ្ឋធានីនៃប្រទេសស៊ែប៊ី និងទីក្រុងប៊ូដាប៉េស(Budapest)រដ្ឋធានីនៃប្រទេសហុងគ្រី វាជាគម្រោងដ៏សំខាន់មួយដែលប្រទេសចិន និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើតរួមគ្នាកសាង«ខ្សែក្រវាត់ និងផ្លូវ» ក៏ជាគម្រោងដំបូងគេក្នុងការតភ្ជាប់ឧបករណ៍បច្ចេកទេសផ្លូវដែករបស់ប្រទេសចិនជាមួយនឹងស្តង់ដាបច្ចេកទេសផ្លូវដែករបស់សហភាពអឺរ៉ុប។

ផ្លូវដែកហុងគ្រី-ស៊ែប៊ីចាប់ផ្តើមពីទីក្រុងបែលក្រាដ រដ្ឋធានីនៃប្រទេសស៊ែប៊ី ហើយបញ្ចប់នៅទីក្រុងប៊ូដាប៉េស រដ្ឋធានីនៃប្រទេសហុងគ្រី មានប្រវែងសរុប ៣៤១.៧ គីឡូម៉ែត្រ ដែលឆ្លងកាត់ស៊ែប៊ីមានប្រវែង ១៨៣.១ គីឡូម៉ែត្រ ជាមួយនឹងល្បឿនរចនាអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់តាំងពីបើកដំណើរការជាង២ឆ្នាំកន្លងមក  កំណាត់Belgrade-Novi Sadបានដឹកជញ្ជូនអ្នកដំណើរជាង ៧ លាននាក់ ដោយបានបង្កើតរូបភាពម៉ាកយីហោ "ផ្លូវដែកចិន" នៅតំបន់បាល់កង់៕

 


អ្នកបកប្រែ:孔思琦
ប្លុកពិសេស