ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេសកកម្មបាញ់បង្ហោះយានរុករកភពព្រះចន្ទ Chang'e-6 ទទួលបានជោគជ័យដោយគាប់ប្រសើរ
2024-05-03 21:40:26cri
Share with:

នៅវេលាម៉ោង ១៧ និង ២៧ នាទី យប់ថ្ងៃទី ៣ ខែឧសភា យានរុករកភពព្រះចន្ទ Chang'e-6 ត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត Long March 5 Yao-8 នៅទីលានបាញ់បង្ហោះយានអវកាស Wenchang ក្នុងប្រទេសចិន បន្ទាប់មកវាបានចូលទៅក្នុងគន្លងផ្ទេរផែនដី-ព្រះចន្ទយ៉ាងត្រឹមត្រូវ ។ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។

យានរុករកព្រះចន្ទ Chang'e-6 បានចាប់ផ្តើមដំណើរការជាលើកដំបូងលើពិភពលោកនូវការប្រមូលសំណាកដីលើផ្ទៃខាងក្រោយភពព្រះចន្ទព្រមទាំងវិលត្រឡប់មកកាន់ភពផែនដីវិញ។ តាមការគ្រោងទុក ទីតាំងចុះចតនិងតំបន់ប្រមូលសំណាកដីគឺស្ថិតនៅតំបន់ទំនាបប៉ូលខាងត្បូង-អេតខិន( South Pole-Aitken Basin) នៅលើផ្ទៃខាងក្រោយភពព្រះចន្ទ៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស