ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពវប្បធម៌និងទេសចរណ៍ដ៏សម្បូរបែបជួយបង្កើនបរិយាកាសរីករាយក្នុងអំឡុងពេលទិវាពលកម្មអន្តរជាតិ១ឧសភា
2024-05-03 16:00:56cri
Share with:

អំឡុងពេលទិវាពលកម្មអន្តរជាតិ១ឧសភា ការទៅធ្វើទេសចរណ៍នៅឃុំបុរាណបានក្លាយទៅជាជម្រើសរបស់មនុស្សជាច្រើន។សកម្មភាពវប្បធម៌និងទេសចរណ៍ដ៏សម្បូរបែបបានធ្វើឱ្យភ្ញៀវទេសចរណ៍ទទួលពិសោធន៍ដោយផ្ទាល់ពីភាពទាក់ទាញរបស់ឃុំបុរាណ ហើយកម្សាន្តសប្បាយរីករាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

អំឡុងពេលទិវាពលកម្មអន្តរជាតិ១ឧសភា នៅឃុំបុរាណZhengDingក្រុងShijiazhuang ខេត្តHebeiប្រទេសចិនបានរៀបចំធ្វើសកម្មភាពវប្បធម៌និងទេសចរណ៍ប្រកបដោយភាពសប្បាយរីករាយ ។ នៅពេលរសៀល  ក្រុមស្លៀកសំលៀកបំពាក់ចិនស្អាតៗដែលបង្កើតដោយមនុស្សជាង៣០០នាក់បានបង្ហាញខ្លួនតាមផ្លូវវប្បធម៌ឃុំបុរាណZhengDing ។ អ្នកសម្តែងជួនកាលឈប់សម្តែង និយាយឆ្លើយឆ្លងយ៉ាងស្និទ្ធស្នាលជាមួយភ្ញៀវទេសចរណ៍ ហើយភ្ញៀវទេសចរណ៍ថតរូបទុកជាអនុស្សាវរីយ៍ជាបន្តបន្ទាប់ ។

អំឡុងពេលទិវាពលកម្មអន្តរជាតិ១ឧសភា  មហាកំពែងSimataiដែលស្ថិតនៅក្រុងប៉េកាំងត្រូវបានបំភ្លឺភ្លើងនៅពេលយប់ ភ្ញៀវទេសចរណ៍អាចកាន់ចង្កៀងគោមដើរកម្សាន្តនៅពេលយប់ ទទួលយកនូវអារម្មណ៍ពីភាពស្កឹមស្កៃរបស់មហាកំពែងដ៏ចំណាស់។

តំបន់ទេសចរណ៍ថ្មីនៅតំបន់ច្រើនក៏បានក្លាយទៅជាគោលដៅមានប្រជាប្រិយភាពសម្រាប់ប្រជាជន ។ នៅខេត្តGuizhou ស្ពានធំទន្លេLongliដែលទើបដាក់ឱ្យប្រើប្រាស់នៅពេលថ្មីៗនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ។ មនុស្សម្នាឡើងលើស្ពាន ដើរតាមផ្លូវកញ្ចក់ ទទួលពិសោធន៍ពីការដើរកម្សាន្តលើពពក។



អ្នកបកប្រែ:李展精
ប្លុកពិសេស