ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសាន៍សំខាន់ស្តីពីហេតុការណ៍បាក់ស្រុតកំណាត់ផ្លូវ Chayang នៃផ្លូវល្បឿនលឿន Meizhou-Dabu ក្នុងទីក្រុង Meizhou ខេត្ត Guangdong
2024-05-02 15:17:11cri
Share with:


 

វេលាម៉ោង ២ និង ១០ នាទីថ្ងៃទី ១ ខែឧសភា  នៅកំណាត់ផ្លូវ Chayang នៃផ្លូវល្បឿនលឿន Meizhou-Dabu ក្នុងទីក្រុង Meizhou ខេត្ត Guangdong បានកើតឡើងហេតុការណ៍បាក់ស្រុតផ្លូវ។ គិតត្រឹមម៉ោង ៦ នៅថ្ងៃទី ២ខែឧសភា ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស ៣៦ នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ៣០ នាក់ទៀតរងរបួស ។

បន្ទាប់ពីបានកើតឡើងហេតុការណ៍នេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ និងបានផ្តល់អនុសាសន៍សំខាន់ៗ ដោយតម្រូវឱ្យខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តឱ្យបានល្អនូវការជួយសង្គ្រោះនៅនឹងកន្លែង ព្យាបាលអ្នករបួស និងចាត់ចែងការងារបន្ទាប់ឱ្យបានសមរម្យ។ ត្រូវប្រញាប់ជួសជុលផ្លូវដែលរងការខូច និងស្តារសណ្តាប់ធ្នាប់ចរាចរណ៍វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

 

 

បច្ចុប្បន្ននេះគឺចំពេលថ្ងៃឈប់សំរាកនៃទិវា១ ឧសភា ដែលមានលំហូរអ្នកដំណើរយ៉ាងច្រើន លើសពីនេះ នឹងមានភ្លៀងធ្លាក់និងអាកាសធាតុអាក្រក់ផ្សេងទៀតនៅតំបន់មួយចំនួន ដែលបង្កឱ្យងាយកើតឡើងគ្រោះមហន្តរាយផ្សេងៗ ។ ហេតុនេះ រដ្ឋបាលតំបន់និងស្ថាប័នពាក់ព័ន្ធនានា ត្រូវពង្រឹងការស្ទង់ពិនិត្យ និងផ្តល់ការព្រមានជាមុន ធ្វើឱ្យមានសុក្រឹតភាពនូវផែនការឆ្លើយតបបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាទូទៅ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស