ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិនៃបណ្តាញទូរទស្សន៍សកលចិន( CGTN)បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំងលើសពី៨០% កោតសរសើរពីឥទ្ធិពលរបស់ចិន
2024-05-02 15:52:33cri
Share with:

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង បណ្តាញទូរទស្សន៍សកលចិន( CGTN)នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសាកលវិទ្យាល័យRenminនៃប្រទេសចិនបានរួមគ្នាធ្វើការស្ទង់មតិតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មី ។ ការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំងចំនួន ១៥១៣ នាក់បានបង្ហាញថា ៨០,២% នៃអ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំមួយដែលមានឥទ្ធិពលខ្លាំង ៧០,៣% នៃអ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យមួយ។

ការអភិវឌ្ឍរបស់ប្រទេសចិននាំមកនូវកាលានុវត្តភាពដល់ពិភពលោក។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំងបានទទួលស្គាល់យ៉ាងខ្លាំងនូវសមិទ្ធផលរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកចំហកម្រិតខ្ពស់។ ក្នុងចំណោមនោះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៥% បានសរសើរសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។ លើសពីនេះ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៨%បានសរសើរពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសចិន ហើយចំនួន ៧១,៤% សម្គាល់ឃើញថា ប្រទេសចិនបានបញ្ចូលកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍនិងការច្នៃប្រឌិតថ្មីនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិភពលោក៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស