ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីកូឡុំប៊ីប្រកាសថានឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល
2024-05-02 15:40:33cri
Share with:

លោក Petro ប្រធានាធិបតីកូឡុំប៊ីបានប្រកាសនៅក្រុង Bogota រដ្ឋធានីកូឡុំប៊ីកាលពីថ្ងៃទី ១ ខែឧសភាថា កូឡុំប៊ីនឹងផ្តាច់ទំនាក់ទំនងការទូតទាំងអស់ជាមួយអ៊ីស្រាអែលចាប់ពីថ្ងៃទី ២ ខែឧសភាតទៅ ។

លោក Petro បានថ្លែងនៅក្នុងមីទីញមួយនៅទីក្រុង Bogota កាលពីថ្ងៃទី ១ ខែឧសភាថា មូលហេតុបណ្តាលឱ្យផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល គឺដោយសារតែមេដឹកនាំអ៊ីស្រាអែល "បានធ្វើអំពើប្រល័យពូជសាសន៍" ។ លោកបានសង្កត់ធ្ងន់ថា៖ “យើងមិនអាចត្រឡប់ទៅយុគសម័យនៃអំពើប្រល័យពូជសាសន៍ និងការប្រល័យប្រជាជាតិទាំងមូលនោះទេ។”

លោក Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃដដែលនោះ ដើម្បីថ្កោលទោសចំពោះការដែលលោក Petro ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ព្រមទាំងអះអាងថា ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងកូឡុំប៊ីនឹងមិនត្រូវផ្លាស់ប្តូរឡើយ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស