ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកដំណើរធ្វើដំណើរតាមផ្លូវដែកទូទាំងប្រទេសចិននៅថ្ងៃទី ១ ខែឧសភា បានបង្កើតកំណត់ត្រាថ្មីក្នុងមួយថ្ងៃ
2024-05-02 15:41:15cri
Share with:

     អ្នកសារព័ត៌មានបានដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា កាលពីថ្ងៃទី ១ ខែឧសភា មានអ្នកដំណើរធ្វើដំណើរតាមផ្លូវដែកចំនួនជាង ២០៦៩ ម៉ឺននាក់នៅទូទាំងប្រទេសចិន

ដែលបានបង្កើតកំណត់ត្រាថ្មីនៃការដឹកអ្នកដំណើរក្នុងមួយថ្ងៃ ។ តាមការប៉ាន់ប្រមាណ នៅថ្ងៃទី ២ ខែឧសភា នឹងមានអ្នកដំណើរធ្វើដំណើរតាមផ្លូវដែកចំនួនជាង ១៧០០ ម៉ឺននាក់នៅទូទាំងប្រទេសចិន ហើយគ្រោងនឹងបើករថភ្លើងដឹកអ្នកដំណើរបន្ថែមចំនួន ១០៩៤ គ្រឿង។

ប្រជាជនចិនមានតម្រូវការខ្លាំងក្នុងការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ហើយលំហូរអ្នកដំណើរតាមផ្លូវដែកបន្តរក្សាក្នុងកម្រិតខ្ពស់។ យោងតាមទិន្នន័យនៃវេបសាយផ្លូវដែក 12306 ឱ្យដឹងថា គិតត្រឹមម៉ោង ៨ ថ្ងៃទី ២ ខែឧសភា លំហូរអ្នកដំណើរបានប្រមូលផ្តុំនៅក្នុងទីក្រុងទេសចរណ៍ពេញនិយមដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងក្វាងចូវ ក្រុងឆេងទូ និងក្រុងហាំងចូវជាដើម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស