ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមកជំរុញការផ្លាស់ប្តូររវាងប្រទេសចិននិងម៉ាឡេស៊ី
2024-05-02 15:18:56cri
Share with:

    ប្រទេសចិនបានអនុវត្តគោលនយោបាយចូលដែនដោយលើកលែងទិដ្ឋាការដោយឯកតោភាគីសម្រាប់ជនជាតិម៉ាឡេស៊ីចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣។ ម៉ាឡេស៊ីក៏បានប្រកាសអនុវត្តវិធានការសម្របសម្រួលដោយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិនចាប់ពីថ្ងៃដដែល។ រយៈពេល៥ខែបានកន្លងផុតទៅ បុគ្គលិកដែលធ្វើការក្នុងឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍ និងអ្នកទេសចរនៃប្រទេសចិននិងម៉ាឡេស៊ីសុទ្ធតែបានសម្តែងថា វិធានការលើកលែងទិដ្ឋាការរវាងចិន និងម៉ាឡេស៊ីបានពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

    លោក Manoharan នាយកក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីបានថ្លែងថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការក្នុងខែដំបូងបានឃើញលទ្ធផលដ៏លេចធ្លោហើយ ។ ក្នុងខែនោះ ចំនួនភ្ញៀវទេសចរមកពីប្រទេសចិនបានកើនដល់ ១៦៨ ០០០ នាក់ ដែលបានកើនឡើង ៣៥,១ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ ២០២៣។

    លោក Manoharan បានឃើញថា  ភ្ញៀវទេសចរចិនកាន់តែច្រើនឡើងៗបានជ្រើសរើសធ្វើដំណើកម្សាន្តដោយខ្លួនឯង គឺមិនដើរតាមក្រុមទេសចរណ៍ឡើយ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស