ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងករណីដែលសហរដ្ឋអាមេរិកឆ្លៀតយកឱកាសធ្វើមហាសន្និបាតអង្គការសុខភាពពិភពលោក ដើម្បីបំភាន់បញ្ហាទាក់ទងនឹងតំបន់តៃវ៉ាន់របស់ប្រទេសចិន
2024-05-02 20:30:30cri
Share with:

នៅថ្ងៃទី ២ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកស្តីពីការចូលរួមរបស់តំបន់តៃវ៉ាន់នៅក្នុងមហាសន្និបាតសុខភាពពិភពលោក។

មានអ្នកសារព័ត៌មានបានសួរថា កាលពីថ្ងៃទី ១ ខែឧសភា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា សហរដ្ឋអាមេរិកលើកទឹកចិត្តយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោកក្នុងការអញ្ជើញតំបន់តៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកនៅឆ្នាំ២០២៤នេះក្នុងនាមជាអ្នកសង្កេតការណ៍។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយសេចក្តីប្រកាសរួមចិន-អាមេរិកទាំងបី ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។

នៅលើពិភពលោកមានចិនតែមួយ ហើយតំបន់តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីប្រទេសចិន។ បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាខ្សែបន្ទាត់ក្រហមទីមួយដែលមិនអាចបំពានបានសម្រាប់ទំនាក់ទំនងចិន-អាមេរិក។ រាល់ការប៉ុនប៉ងនិងឧបាយកលដែលចង់លេង “សន្លឹកបៀរតៃវ៉ាន់” និង “ប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ចិន” ប្រាកដជានឹងត្រូវបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ដោយសហគមន៍អន្តរជាតិ និងត្រូវបរាជ័យមិនខាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស