ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់បុគ្គលិកធ្វើការនៅរោងចក្រដែកថែប Smedelevo
2024-05-01 15:21:42cri
Share with:

ថ្ងៃទី ២៩ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់បុគ្គលិកជនជាតិស៊ែប៊ីដែលធ្វើការនៅរោងចក្រដែកថែប Smedelevoរបស់ក្រុមហ៊ុន HBIS ដោយលើកទឹកចិត្តពួកគេឱ្យធ្វើការរួមចំណែកថ្មីដល់មិត្តភាពចិន-ស៊ែប៊ី។

លោក Xi Jinping បានចង្អុលបង្ហាញថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្ញុំទៅកាន់ប្រទេសស៊ែប៊ីក្នុងឆ្នាំ២០១៦ ខ្ញុំបានទៅរោងចក្រដែកថែបSmedelevo ធ្វើការសន្ទនាទល់មុខគ្នាជាមួយអ្នកទាំងអស់គ្នា ហើយខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសចិននិងស៊ែប៊ី និងការរំពឹងទុករបស់អ្នកទាំងអស់គ្នាសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់រោងចក្រដែកថែបនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលរោងចក្រដែកថែបបានប្រែក្លាយពីការខាតទៅជាចំណេញយ៉ាងឆាប់រហ័សបន្ទាប់ពីទទួលបានការវិនិយោគដោយសហគ្រាសចិន ដែលផ្តល់ឱ្យការងារសម្រាប់បុគ្គលិកចំនួនជាង ៥០០០នាក់ ហើយរាប់ពាន់គ្រួសារទទួលបានភាពសុខសាន្ត និងសុភមង្គល។ ការអភិវឌ្ឍនៃរោងចក្រដែកថែបគឺមិនអាចបំបែកចេញពីបុគ្គលិកដែលស្រឡាញ់ការងារនិងមានទំនួលខុសត្រូវចំពោះការងារឡើយ រោងចក្រដែកថែបមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា ដែលបានបង្កើតទំព័រថ្មីសម្រាប់មិត្តភាពរវាងចិននិងស៊ែប៊ីផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស