ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនដាស់តឿនហ្វីលីពីនឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពបង្កហេតុនិងរំលោភបំពានលើអធិបតេយ្យភាពចិននៅជុំវិញកោះ Huangyan
2024-05-01 14:58:04cri
Share with:


 

យោងតាមការផ្សាយដំណឹងនៃ"ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសចិន" ឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ៣០ ខែមេសា មានអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Reuters បានសួរថា៖ ឆ្មាំសមុទ្រចិនបញ្ជាក់ថា នៅថ្ងៃដដែលខ្លួនបានអនុវត្តសកម្មភាពបណ្តេញនាវាឆ្មាំសមុទ្រហ្វីលីពីននិងនាវារដ្ឋបាលជាតិដែលបរចូលទៅក្នុងដែនទឹកដែលជាប់នឹងកោះ Huangyan ។ តើក្រសួងការបរទេសចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

 

លោកLin Jianបានឆ្លើយថា  កោះ Huangyan គឺជាទឹកដីរបស់ប្រទេសចិន។ នាវាឆ្មាំសមុទ្រនិងនាវារដ្ឋបាលជាតិរបស់ហ្វីលីពីន បានបរចូលក្នុងដែនទឹកនៃកោះ Huangyan ដោយគ្មានការយល់ព្រមពីប្រទេសចិន បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន។ ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ ដើម្បីបណ្តេញនាវាទាំងនេះចេញទៅតាមផ្លូវច្បាប់។ ចិនដាស់តឿនហ្វីលីពីនឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពរំលោភបំពាននិងបង្ករឿងរបស់ខ្លួន ហើយកុំជំទាស់នឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការការពារអធិបតេយ្យភាពជាតិ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស