ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពគាំទ្រនៃវេទិកាច្នៃប្រឌិតថ្មីប្រព័ន្ធសារព័ត៌មានពិភពលោកលើកទី៣ប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំង
2024-05-01 15:30:09cri
Share with:

ពេលថ្មីៗនេះ សកម្មភាពគាំទ្រនៃវេទិកាច្នៃប្រឌិតថ្មីប្រព័ន្ធសារព័ត៌មានពិភពលោកលើកទី៣ប្រារព្ធធ្វើឡើងនៅក្រុងប៉េកាំង ។ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិមានដូចជា អ្នកទទួលបន្ទុកនៃអង្គការអន្តរជាតិពាក់ព័ន្ធជាច្រើនរូប អ្នកជំនាញនិងបញ្ញវន្តដ៏ល្បីឈ្មោះ តំណាងអង្គការប្រព័ន្ធសារព័ត៌មានអន្តរជាតិ អ្នកទទួលខុសត្រូវសហគ្រាសអន្តរប្រទេស និងបេសកជនទូតប្រចាំប្រទេសចិនជាដើមបានជួបជុំគ្នានៅក្រុងប៉េកាំង និងធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរវាំងចាស់  តំបន់ទេសចរណ៍វប្បធម៌ព្រែកជីកធំTongzhou និងបណ្ណាល័យទីក្រុងប៉េកាំង ជាដើម ចាប់អារម្មណ៍ពីភាពទាក់ទាញពិសេសនៃការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្រ្តនិងសម័យទំនើបរបស់ទីក្រុងប៉េកាំង ។

ភ្ញៀវចូលរួមសកម្មភាពបានថ្លែងថា វេទិកាច្នៃប្រឌិតថ្មីប្រព័ន្ធសារព័ត៌មានពិភពលោកបានបង្កើតវេទិកាសន្ទនានិងការផ្លាស់ប្ដូរប្រកបដោយបរិយាប័ន្ននិងបើកទូលាយ តាមរយៈបទពិសោធផ្ទាល់លើកនេះ យើងខ្ញុំបានចាប់អារម្មណ៍កាន់តែស៊ីជម្រៅនូវកម្លាំងទាក់ទាញនៃការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្រ្តនិងសម័យទំនើបរបស់ទីក្រុងប៉េកាំង បានទស្សនាឃើញកាន់តែច្បាស់ពីទិដ្ឋភាពសម្បូរបែបនៃទំនើបកម្មបែបផែនចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស