ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនថ្លែងអំពីករណីដែលនាវាហ្វីលីពីនបរចូលក្នុងលំហសមុទ្រកោះ Huangyan ដោយខុសច្បាប់
2024-05-01 15:54:07cri
Share with:

លោក Gan Yu អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា  កាលពីថ្ងៃទី ៣០ ខែមេសា នាវាឆ្មាំសមុទ្រហ្វីលីពីន ៤៤១០និងនាវារដ្ឋបាលជាតិ ៣០០៤ មិនខ្វល់ពីការរារាំងនិងការព្រមានម្តងហើយម្តងទៀតរបស់ប្រទេសចិន ដោយបានទទូចបរចូលទៅក្នុងលំហសមុទ្រជាប់នឹងកោះ Huangyan របស់ប្រទេសចិន។ ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់តាមផ្លូវច្បាប់ ដូចជាការតាមដានគាបសង្កត់ ការព្រមានពីកាណុងបាញ់ទឹក ការរារាំងនិងការគ្រប់គ្រងផ្លូវជាដើម ដើម្បីបណ្តេញនាវាហ្វីលីពីនដែលបានបរចូលដោយខុសច្បាប់។ ប្រតិបត្តិការនៅនឹងកន្លែងរបស់ចិន គឺប្រកបដោយវិជ្ជាជីវៈ ស្តង់ដា និងស្របច្បាប់។ សកម្មភាពរបស់ហ្វីលីពីនបានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិន និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ភាគីចិនដាស់តឿនឱ្យហ្វីលីពីនបញ្ឈប់សកម្មភាពរំលោភបំពានរបស់ខ្លួនភ្លាម។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះកោះ Huangyan និងលំហសមុទ្រជាប់គ្នា ហើយមានសិទ្ធិអធិបតេយ្យភាព និងសិទ្ធិគ្រប់គ្រងលំហសមុទ្រពាក់ព័ន្ធ។ ឆ្មាំសមុទ្រចិននឹងបន្តអនុវត្តសកម្មភាពគាំពារសិទ្ធិនិងអនុវត្តច្បាប់តាមផ្លូវច្បាប់នៅក្នុងលំហសមុទ្រដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិន ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីជាតិ និងសិទ្ធិនិងផលប្រយោជន៍ខាងដែនសមុទ្ររបស់ចិន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស