ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ក្រុម Fatah និងក្រុម Hamas របស់ប្រទេសប៉ាឡេស្ទីនបានធ្វើកិច្ចពិគ្រោះពិភាក្សានៅក្រុងប៉េកាំង និងទទួលបានវឌ្ឍនភាពដ៏វិជ្ជមាន
2024-04-30 17:35:18cri
Share with:

ថ្ងៃទី៣០ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។

មានអ្នកសារព័ត៌មានបានលើកឡើងថា មានការផ្សាយព័ត៌មានថា ពេលថ្មីៗនេះ  ក្រុម Fatah និងក្រុម Hamas ដែលជាគូប្រឆាំងគ្នារបស់ប្រទេសប៉ាឡេស្ទីនបានធ្វើកិច្ចពិគ្រោះពិភាក្សាដើម្បីផ្សះផ្សាផ្ទៃក្នុងនៃប៉ាឡេស្ទីននៅក្រុងប៉េកាំង តើអ្នកនាំពាក្យអាចអធិប្បាយអំពីស្ថានការណ៍លម្អិតបានទេ។

លោក Lin Jian បានថ្លែងថា តបតាមការអញ្ជើញរបស់ប្រទេសចិន  ពេលថ្មីៗនេះតំណាងរបស់ក្រុម Fatah និងក្រុម Hamasបានធ្វើដំណើរមកក្រុងប៉េកាំងដើម្បីធ្វើការពិគ្រោះពិភាក្សា  ពួកគេបានធ្វើការចរចាយ៉ាងស៊ីជម្រៅនិងស្មោះត្រង់ស្តីពីការជំរុញការផ្សាះផ្សាផ្ទៃក្នុងនៃប៉ាឡេស្ទីន  ភាគីទាំងពីរបានបង្ហាញពីឆន្ទៈនយោបាយដែលចង់សម្រេចការផ្សះផ្សាតាមរយៈកិច្ចសន្ទនានិងកិច្ចពិគ្រោះពិភាក្សា  ដោយបានធ្វើការពិភាក្សានិងសិក្សាលើបញ្ហាលម្អិតជាច្រើន ព្រមទាំងទទួលបានវឌ្ឍនភាពដ៏វិជ្ជមាន  ភាគីទាំអពីរបានឯកភាពគ្នាជាឯកច្ឆន្ទថានឹងបន្តដំណើរការពិគ្រោះពិភាក្សានេះ ដើម្បីខិតខំប្រឹងប្រែងសម្រេចសាមគ្គីភាពនិងការបង្រួបបង្រួមរបស់ប្រទេសប៉ាឡេស្ទីនក្នុងពេលឆាប់ៗ ។ភាគីទាំងពីបានកោតសរសើរខ្ពស់ដល់ប្រទេសចិនដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិស្របច្បាប់របស់ជនជាតិឡើងវិញ។ អរគុណកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញឱ្យប៉ាឡេស្ទីនបង្កើនសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានឈានដល់ការឯកភាពគ្នាចំពោះការធ្វើកិច្ចសន្ទនានៅជំហានក្រោយ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស