ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ《លោកXi Jinping ថ្លែងអំពី "ខ្សែក្រវាត់និងផ្លូវ" 》ដែលបោះពុម្ពផ្សាយជាភាសាអារ៉ាប់ បានប្រារព្ធឡើងនៅទីក្រុង អាប៊ូដាប៊ី
2024-04-30 12:03:59cri
Share with:


 

សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅលោកXi Jinping ថ្លែងអំពី "ខ្សែក្រវាត់និងផ្លូវ" បោះពុម្ពផ្សាយជាភាសាអារ៉ាប់បានប្រារព្ធឡើងនៅទីក្រុង អាប៊ូដាប៊ី

រដ្ឋធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី ២៩ខែមេសា ដោយមានតំណាងចំនួនជាង ១០០ នាក់មកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសចិននិងអេមីរ៉ាតអារ៉ាប់រួមបានចូលរួមសន្និសីទនេះ។

ប្រធានមជ្ឈមណ្ឌលភាសាអារ៉ាប់ ក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានថ្លែងថា "គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ" គឺជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យបំផុតមួយនៅក្នុងសតវត្សទី ២១ សៀវភៅលោកXi Jinping ថ្លែងអំពី "ខ្សែក្រវាត់និងផ្លូវ" ដូចជាបង្គោលភ្លើងចាំងបំភ្លឺនៅលើផ្លូវសូត្រសម័យបច្ចុប្បន្ន ដែលបានលើកកម្ពស់ការសន្ទនារវាងអរិយធម៌ផ្សេងៗគ្នា និងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជនអេមីរ៉ាតអារ៉ាប់រួមនិងប្រទេសចិនមានភាពស្អិតល្មួត ក្នុងនោះបានបង្កប់នូវទ្រព្យសម្បត្តិនៃចំណេះដឹងនិងការផ្លាស់ប្តូរវប្បធម៌របស់មនុស្សជាតិ ដែលនឹងបន្តរួមចំណែកដល់មិត្តភាពនិងភាពរុងរឿងរបស់ប្រទេសទាំងពីរ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស