ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការណាតូអញ្ជើញប្រធានាធិបតីអ៊ុយក្រែនឱ្យចូលរួមកិច្ចប្រជុំកំពូលណាតូ
2024-04-30 15:07:16cri
Share with:

យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនកាលពីថ្ងៃទី ២៩ ខែឧសភាឱ្យដឹងថា លោក Stoltenberg  អគ្គលេខាធិការអង្គការណាតូ បានប្រកាសបន្ទាប់ពីជួបជាមួយលោក Zelensky ប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងគៀវ នាថ្ងៃដដែលនោះថា លោកបានអញ្ជើញលោក Zelensky ឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកក្កដា ឆ្នាំនេះ។

លោក Stoltenberg បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចជំនួបថា អង្គការណាតូបានឈានដល់គំនិតឯកភាពរួមស្តីពីផែនការបង្កើនការគាំទ្រផ្នែកសន្តិសុខចំពោះអ៊ុយក្រែន និងបង្វឹកបង្ហាត់ទាហានអ៊ុយក្រែន។ លោកជឿជាក់ថា វាមានភាពចាំបាច់ក្នុងការប្រែក្លាយការគាំទ្ររបស់ប្រទេសណាតូមួយចំពោះអ៊ុយក្រែនទៅជាការគាំទ្ររួមគ្នារបស់អង្គការណាតូដល់អ៊ុយក្រែន ដើម្បីធានាថា ការគាំទ្ររបស់ណាតូចំពោះអ៊ុយក្រែនមាន " រយៈពេលវែង និងអាចប៉ាន់ប្រមាណបាន " ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស