ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមករវាងចិននិងហ្ស៊កហ្ស៊ីនឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែឧសភាខាងមុខ
2024-04-30 11:01:00cri
Share with:

       យោងតាមការផ្សាយដំណឹងរបស់ស្ថានទូតចិនប្រចាំនៅហ្ស៊កហ្ស៊ីកាលពីនៅថ្ងៃទី ២៩ ខែមេសាឱ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់អ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតារវាងប្រទេសចិននិងហ្ស៊កហ្ស៊ី នឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ ។ លោក Zhou Qian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្ស៊កហ្ស៊ីបានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយទៀតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ហ្ស៊កហ្ស៊ី ដែលនឹងធ្វើឱ្យការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងជំរុញកិច្ចសហប្រតិបត្តិការចិន-ហ្ស៊កហ្ស៊ីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងទេសចរណ៍ជាដើម។

តាមកិច្ចព្រមព្រៀងបានកំណត់ថា អ្នកដំណើរកាន់លិខិតឆ្លងដែនធម្មតាដែលមានសុពលភាពនៃសាធារណរដ្ឋប្រជាមានិតចិន ឬ ហ្ស៊កហ្ស៊ី ត្រូវបានលើកលែងទិដ្ឋាការនៅពេលចូលដែន ឬឆ្លងកាត់ប្រទេសគូម្ខាងដែលជាភាគីហត្ថលេខី ដោយអនុញ្ញាតឱ្យស្នាក់នៅប្រទេសគូម្ខាងមិនលើសពី ៣០ ថ្ងៃក្នុងមួយលើក និងមិនលើសពី ៩០ ថ្ងៃរៀងរាល់ ១៨០ ថ្ងៃម្តង ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស