ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោក Choi Tae-won ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េខាងត្បូង និងជាប្រធានក្រុមហ៊ុន SK Group របស់ប្រទេសកូរ៉េខាងត្បូង
2024-04-30 11:10:28cri
Share with:

លោក He Lifeng សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាការងារជាមួយលោក Choi Tae-won ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េខាងត្បូង និងជាប្រធានក្រុមហ៊ុន SK Group របស់ប្រទេសកូរ៉េខាងត្បូងនៅឯសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំងនៅល្ងាចថ្ងៃទី ២៩ ខែមេសា ដោយបានផ្លាស់ប្តូរមតិយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។

ថ្លែងក្នុងកិច្ចជំនួប លោក He Lifeng បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានការចាប់ផ្តើមដ៏ល្អប្រសើរនៅឆ្នាំនេះ។ ប្រទេសចិនបាននិងកំពុងអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ពូនជ្រំនិងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា បង្កបរិយាកាសអាជីវកម្មលំដាប់ខ្ពស់ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកៀរគរទុនបរទេស និងស្វាគមន៍ក្រុមហ៊ុនកូរ៉េខាងត្បូងពង្រីកការវិនិយោគនៅក្នុងប្រទេសចិន។

ជាការឆ្លើយតប លោក Choi Tae-won  បានថ្លែងថា ក្រុមហ៊ុនSK Group មានជំនឿចិត្តខ្លាំងចំពោះសេដ្ឋកិច្ចចិន ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិនិងការវិនិយោគនៅក្នុងប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស