ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣នៅទ្វីបអឺរ៉ុប អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញពីកម្មវិធីលម្អិតនិងការរំពឹងទុកនៃដំណើរទស្សនកិច្ចលើកនេះ
2024-04-30 15:01:00cri
Share with:

តបតាមការអញ្ជើញរបស់លោកMacronប្រធានាធិបតីសាធារណរដ្ឋបារាំង លោកVučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោកSULYOKប្រធានាធិបតីហុងគ្រីនិងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី  លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំងបីនេះចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤។

ថ្ងៃទី២៩ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញបន្ថែមទៀតអំពីកម្មវិធីលម្អិតនិងការំពឹងទុកនៃដំណើរទស្សនកិច្ចលើកនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ លោក Lin Jian បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិននៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលមានសារៈសំខាន់ចំពោះការជំរុញការអភិវឌ្ឍជាទូទៅនៃទំនាក់ទំនងរវាងចិនជាមួយប្រទេសបារាំង  ស៊ែប៊ី  ហុងគ្រី ព្រមទាំងទំនាក់ទំនងរវាងចិននិងអឺរ៉ុប ហើយក៏នឹងបំពេញបន្ថែមនូវកម្លាំងចលកថ្មីសម្រាប់ការអភិវឌ្ឍដោយសន្តិភាពរបស់ពិភពលោកផងដែរ។

អ្នកបកប្រែ:李展精
ប្លុកពិសេស