ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Javier Gonzalez-Olaechea Francoរដ្ឋមន្ត្រីការបរទេសប៉េរូ
2024-04-30 12:17:34cri
Share with:


 

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Javier Gonzalez-Olaechea Francoរដ្ឋមន្ត្រីការបរទេសប៉េរូនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ខែមេសា ។

ថ្លែងនៅក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសប៉េរូ ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ  បន្តពង្រឹងមិត្តភាពជាប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ តាមរយៈការកសាងទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងប៉េរូឱ្យឡើងដល់កម្រិតថ្មី។ ចិនមានឆន្ទៈក្នុងការ

 

ពង្រឹងការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយប្រទេសប៉េរូ និងបញ្ចប់ការចរចាស្តីពីការលើកកម្ពស់កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗ និងគាំទ្រប្រទេសប៉េរូក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC ឆ្នាំ២០២៤ ។

 ជាការឆ្លើយតប លោក Javier Gonzalez-Olaechea Franco បានថ្លែងថា ប្រទេសប៉េរូគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសចិនក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ហើយសូមស្វាគមន៍ចំពោះ "គំនិតផ្តួចផ្តើមសកលធំៗចំនួនបី" ដែលផ្តួចផ្តើមឡើងដោយប្រទេសចិន ព្រមទាំងការផ្តួចផ្តើមនូវពហុប៉ូលភាវូបនីយកម្មពិភពលោកដែលស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទូទៅនិងប្រកបដោយបរិយាបន្ន។ប្រទេសប៉េរូប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស