ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាស្តីពីការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធសារព័ត៌មានសកលលើកទី៣បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលរួមក្នុងពិធីបើកនិងថ្លែងសុន្ទរកថា
2024-04-30 14:50:00cri
Share with:


    ថ្ងៃទី ២៩ ខែមេសា វេទិកាស្តីពីការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធសារព័ត៌មានសកលលើកទី៣បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមក្នុងពិធីបើកនិងថ្លែងសុន្ទរកថា។

    ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំជឿជាក់ថា ក្រោមការចង្អុលបង្ហាញនៃស្មារតីដែលមានចែងក្នុងលិខិតអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលផ្ញើទៅកាន់វេទិកាស្តីពីការច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធសារព័ត៌មានសកលលើកដំបូង វេទិកាលើកនេះបានប្រមូលផ្តុំនូវកម្លាំងនិងតម្រិះប្រាជ្ញា និងគំនិតឯកភាព ហើយ បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រព័ន្ធសារព័ត៌មាននៅលើពិភពលោក។ភាពវៃឆ្លាតសិប្បនិមិ្មតគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការបដិវត្តន៍បច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរនៃឧស្សាហកម្ម ហើយកំពុងកែប្រែយ៉ាងជ្រាលជ្រៅនូវបែបផែននៃផលិតកម្ម    ការរស់នៅ និងការរៀនសូត្រនៃមនុស្សយើង។

វេទិកានេះបានរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ "ភាពវៃឆ្លាតដើម្បីផ្តល់ផលប្រយោជន៍ ការទទួលខុសត្រូវរួមគ្នា ៖ការគ្រប់គ្រងប្រព័ន្ធសារព័ត៌មានវៃឆ្លាតសិប្បនិម្មិត" ។មានតំណាងជាង២០០នាក់មកពីវិស័យផ្សេងៗបូករួមទាំងអង្គការអន្តរជាតិ អង្គការប្រព័ន្ធសារព័ត៌មាន ធនាគារគំនិតចិននិងបរទេស និងក្រុមហ៊ុនឆ្លងដែនជាដើមបានចូលរួមកិច្ចប្រជុំនេះ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស