ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំ ដោយបានសម្រេចថានឹងបើកសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នៅទីក្រុងប៉េកាំងក្នុងខែកក្កដាឆ្នាំ ២០២៤
2024-04-30 16:05:38cri
Share with:

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី ៣០ ខែមេសា ដោយបានសម្រេចថានឹងបើកសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នៅទីក្រុងប៉េកាំងក្នុងខែកក្កដាឆ្នាំ ២០២៤នេះ ។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំពេញអង្គនេះរួមមាន ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្វើរបាយការណ៍ការងារជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ហើយផ្តោតលើការសិក្សាដ៏គ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ អង្គប្រជុំនឹងធ្វើការវិភាគ និងសិក្សាពីស្ថានការណ៍សេដ្ឋកិច្ច និងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយពិនិត្យពិភាក្សា "មតិយោបល់ស្តីពីគោលនយោបាយ និងវិធានការមួយចំនួន ដើម្បីបន្តជំរុញយ៉ាងស៊ីជម្រៅនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការធ្វើសមាហរណកម្មដីសណ្តទន្លេយ៉ង់សេ"។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំលើកនេះបានចង្អុលបង្ហាញថា ក្នុងពេលបច្ចុប្បន្ននិងតទៅថ្ងៃខាងមុខ គឺជារយៈពេលដ៏សំខាន់សម្រាប់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ នៅចំពោះមុខបដិវត្តន៍បច្ចេកវិទ្យាថ្មីនិងការផ្លាស់ប្តូរនៃឧស្សាហកម្មជុំថ្មី ក៏ដូចជាការរំពឹងទុកថ្មីរបស់ប្រជាជន យើងត្រូវតែបន្តជំរុញកំណែទម្រង់ឱ្យវិវឌ្ឍទៅមុខ។ នេះគឺជាតម្រូវការដ៏ចាំបាច់សម្រាប់ការប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុក្រឹត្យភាពនូវរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងការជំរុញនូវការធ្វើទំនើបកម្មនប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស