ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផលិតកម្មវិធីផ្លាស់ប្តូរវប្បធម៌ចំណីអាហារចិន-បារាំងខ្នាតធំឈ្មោះ«ការប្រកួតនៃចុងភៅចិន-បារាំង»
2024-04-30 17:37:26cri
Share with:

ក្នុង­ឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតបារាំងប្រចាំនៅប្រទេសចិនបានរួមគ្នាចាប់ផ្តើមផលិតកម្មវិធីផ្លាស់ប្តូរវប្បធម៌ចំណីអាហារចិន-បារាំងខ្នាតធំឈ្មោះ«ការប្រកួតនៃចុងភៅចិន-បារាំង»។

លោកShenHaixiongអនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកBertrand Lortholaryឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសចិននិងភ្ញៀវកិត្តិយសជាច្រើនរូបបានរួមគ្នាដាក់ឱ្យដំណើរការកម្មវិធី ។

កម្មវិធី«ការប្រកួតនៃចុងភៅចិន-បារាំង»មានចំនួន ១០ ភាគដែលមួយភាគមានរយៈពេល៦០នាទី ហើយបានអញ្ជើញមេចុងភៅចំនួន ២០នាក់មកពីប្រទេសចិន និងបារាំង ដើម្បីប្រកួតជាក្រុម។ កម្មវិធីនេះនឹងចាក់ផ្សាយតាមប៉ុស្តិ៍មួយចំនួននិងវេទិកាផ្សេងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានបារាំង៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស