ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពវៃឆ្លាតដើម្បីភាពល្អ ការទទួលខុសត្រូវរួមគ្នា!វេទិកានច្នៃប្រឌិយថ្មីប្រព័ន្ធសារព័ត៌មានពិភពលោកលើកទី៣ប្រារព្ធធ្វើនៅទីក្រុងប៉េកាំង
2024-04-30 14:59:28cri
Share with:


ថ្ងៃទី ២៩ ខែមេសា វេទិកានច្នៃប្រឌិយថ្មីប្រព័ន្ធសារព័ត៌មានពិភពលោកលើកទី៣ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។វេទិកានេះមានប្រធានបទ "ភាពវៃឆ្លាតដើម្បីភាពល្អ ការទទួលខុសត្រូវរួមគ្នា - ការគ្រប់គ្រងប្រព័ន្ធសារព័ត៌មានភាពឆ្លាតវៃសិប្បនិម្មិត"។លោកShenHaixiongអនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា  ក្រោមការណែនាំដោយស្មារតីនៃសុន្ទរកថាដ៏សំខាន់របស់លោកXi Jinping ប្រធានរដ្ឋចិនស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផលិតរឿងភាគខ្នាតខ្លី AI មួយចំនួនក៏ដូចជា«ទេវកថាចិន»ដែលជារឿងភាគខ្នាតខ្លីដែលគ្រប់ដំណើរក៏ផលិតដោយ AI ដែលបានបង្កើតទីផ្សារថ្មីនៃការបង្កើតវប្បធម៌និងសិល្បៈ និងការទទួលមរតកវប្បធម៌ដោយកម្លាំងផលិតកម្មគុណភាពថ្មីនិងកម្លាំងផ្សព្វផ្សាយគុណភាពថ្មី៕


អ្នកបកប្រែ:孔思琦
ប្លុកពិសេស