ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-04-30 15:09:30cri
Share with:

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំ ដោយបានសម្រេចថានឹងបើកសម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នៅទីក្រុងប៉េកាំងក្នុងខែកក្កដាឆ្នាំ ២០២៤។

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣នៅទ្វីបអឺរ៉ុប អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើបទបង្ហាញពីកម្មវិធីលម្អិតនិងការរំពឹងទុកនៃដំណើរទស្សនកិច្ចលើកនេះ។

សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅលោកXi Jinping ថ្លែងអំពី "ខ្សែក្រវាត់និងផ្លូវ" ដែលបោះពុម្ពផ្សាយជាភាសាអារ៉ាប់ បានប្រារព្ធឡើងនៅទីក្រុង អាប៊ូដាប៊ី។

លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោក Choi Tae-won ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េខាងត្បូង និងជាប្រធានក្រុមហ៊ុន SK Group របស់ប្រទេសកូរ៉េខាងត្បូង។

វេទិកាស្តីពីនវានុវត្តន៍ផ្នែកប្រព័ន្ធផ្សព្វផ្សាយសកលលើកទី៣បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង លោក Li Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមក្នុងពិធីបើកនិងថ្លែងសុន្ទរកថា។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Javier Gonzalez-Olaechea Francoរដ្ឋមន្ត្រីការបរទេសប៉េរូ។

"មូលដ្ឋានបណ្តុះបណ្តាលសម្រាប់ការផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃស្ត្រីសកល" បានបើកស្លាកនៅទីក្រុងប៉េកាំង។

កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមករវាងចិននិងហ្ស៊កហ្ស៊ីនឹងចូលជាធរមាននៅថ្ងៃទី ២៨ ខែឧសភាខាងមុខ។

អគ្គលេខាធិការអង្គការណាតូអញ្ជើញប្រធានាធិបតីអ៊ុយក្រែនឱ្យចូលរួមកិច្ចប្រជុំកំពូលណាតូ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស